Wednesday, May 25, 2011

ជំងឺគ្រុនឈាម






ជំងឺគ្រុនឈាមនិងគ្រុនចាញ់
ក្នុងប្រទេសកម្ពុជាបច្ចុប្បន្នឃើញថា នៅតែមានអត្រាកើនឡើង
គួរអោយកត់សំគាល់ជា ពិសេសនៅក្នុងរដូវវស្សាដែលជារដូវ
មានភ្លៀងធ្លាក់ ដែលវាអាចបង្ករបង្កើតពងបានយ៉ាងឆាប់រហ័សធ្វើ
អោយប្រជាជននៅតាមភូមិ រឺ តាមតំបន់ដាច់ស្រយាលមានការ
ពិបាកក្នុងការទប់ស្កាត់។
ហើយវាអាចបង្ករបង្កើតពងបាននៅក្នុងកន្លែងដែលអាចដក់ទឹកបាន
ដូចជា សំបកកំប៉ុង សំរាម ពាងទឹក សំបកកង់ឡាន ក្រឡុកទឹក  
ព្រៃរលិចទឹកនៅតាមមាត់ព្រែក ឬ ស្ទឹង ។


<!--more--><br />
មូសជាសត្វដែលកាចសាហាវម៉្យាងដែល អាចចំលង ជំងឺដល់មនុស្ស
បាន មូសខ្លាអាចចំលងជំងឺគ្រុនឈាមដល់មនុស្សគ្រប់រូបទាំងអស់
មិនថាស្រី ឬ ប្រុស ចាស់ ឬ ក្មេង តែជាពិសេសគឺកើត ទៅលើកុមារ 
ហើយជំងឺនេះអាចបណ្ដាលអោយគ្រោះថ្នាក់ដល់បាត់បង់ជីវិតទៀត
ផងយើងត្រូវមានវិធានការដើម្បីទប់ស្កាត់ ការកើតជំងឺនេះ។
* ពេលដែលអ្នកត្រូវមូសខ្លាខាំអាចនិង ឆ្លងជំងឺគ្រុនឈាមបាន
* នៅពេលអ្នកមានជំងឺនេះនិង មានអាការៈដូចជាៈ

* អ្នកដែលមានផ្ទុកជំងឺនេះអាចឈានដល់ការស្លាប់បាន

យើងត្រូវតែមានវិធានការដើម្បីទប់ស្កាត់ជំងឺនេះដូចជាៈ
* ត្រូវលាបថ្នាំការពារមូសខាំអោយកូនរបស់អ្នកនៅពេលកូន
របស់អ្នកពេលដែលចេញទៅលេងនៅខាងក្រៅ


* ត្រូវស្លៀកពាក់អាវដៃវែង ខោជើងវែងអោយកូនរបស់អ្នក
* ត្រូវប្រមូលសំរាមរឺ សំបកកំប៉ុងទៅដុតរឺកប់ចោល

*​ ត្រូវគ្របពាងទឹកកុំអោយមានចន្លោះ

* ត្រូវតែប្រើមុងដើម្បីការពារមូស



សូមប្រយ័ត្ននិង​ ការពារខ្លួនរបស់អ្នកពីមូសខ្លាដែលជាភ្នាក់ងារ
ចំលងជំងឺគ្រុនឈាមដ៍សាហាវបំផុតដែលអាចធ្វើអោយអ្នកស្លាប់
បានដោយសារតែវា។










                 


No comments:

Post a Comment