Monday, June 20, 2011

My Report






សាលាបច្ចេកទេសដុនបូស្កូ                           របាយការណ៍                         ខេត្តព្រះសីហនុ
ស្ដីអំពីរដំនើរនៃការចុះទស្សនៈកិច្ចសា្ថនីយ៍ទូរទស្សន៍
កាលពីថ្ងៃទី 08 ខែ មិថុនា ឆ្នាំ 2011 ខ្ញុំនិងមិត្តរូមថ្នក់របស់ខ្ញុំបានចុះទៅទស្សនៈកិច្ចនៅឯស្ថានីយ៏ ទូរទស្សន៍ និង វិទ្យុរហើយដំបូង ពួកខ្ញុំបានទៅស្ថានីយ៍ទូរទស្សន៍ទទក បន្ទាប់មកស្ថានីយ៍ វិទ្យុរជាតិកម្ពុជា , សា្ថនីយ៍ទូរទស្សន៍ ctn   និង ចុងក្រោយគឺស្ថានីយ៍វិទ្យុរជាតិស្ទឹងមានជ័យ។
ពួកខ្ញុំបានចេញដំនើរពីខេត្តព្រះសីហនុនៅវេលាម៉ោង 04,45 នាទីព្រឹក ពួកខ្ញុំបានធ្វើដំនើររហូតដល់ ខេត្តកំពង់ស្ពឺនៅវេលាម៉ោង 7,15 នាទី ហើយក៍សំរាកនិង ស្រស់ស្រូបអាហារពេលព្រឹក បន្ទាប់ ពីស្រស់ ស្រូបអាហារពេលព្រឹករួចហើយពួកខ្ញុំក៍បានបន្តដំនើរទៅកាន់រាជធានីភ្នំពេញហើយ ក៍បាន ទៅដល់ នៅវេលាម៉ោង 9,30 នាទីហើយក៍បានចូលទៅស្ថានីយ៍ទូរទស្សន៍ទទក នៅវេលាម៉ោង 10,00 ។ 


<!--more--><br /><br />
_SCF1159.JPGហើយពួកខ្ញុំក៍បានជួបជាមួយនិង ប្រធាននាយកដ្ធានផ្នែកបច្ចេកទេសលោក សំបូរ វណ្ណារិទ្ធដែលគាត់ ជាអ្នកដែលបានប្រាប់ពីសំភារៈ និង ឧបករណ៍ផ្សេងៗនៅក្នុងស្ថានីយ៍ទូរទស្សន៍ ទទក
ហើយស្ថានីយ៍ទូរទស្សន៍បានបង្កើតឡើងនៅក្នុងឆ្នាំ 1998 , នៅក្នុង
ស្ថានីយ៍ទូរទស្សន៍នេះទាំងមូល មានបន្ទប់ដូចជា Sub Control Room ដែលជាបន្ទប់ដែលមានឆាកសំរាប់ ផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ អំពីរចំរៀង និង ការសំម្ដែងផ្សេងៗ ហើយរាល់ម៉ាស៊ីន នៅទីនោះ ទាំង អស់គឺសុទ្ធតែមានម៉ាស៊ីនផ្លាស់ ប្ដូរនិង មានអគុយសំរាប់ទប់ស្កាត់បើសិនបើមានភ្លើងដាច់ មាន បញ្ហា ត្រង់ម៉ាស៊ីនណាមួយ  ,ហើយ ស្ថានីយ៍ទូរទស្សន៍ ទទក មានការបញ្ជូនឯកសារ ក៍ដូចជា ពត៌មាន តាម យៈ  Microwave link  វាអាច link បានរយៈចំងាយ 30 ទៅ 40 គីឡូម៉ែត ហើយ​ព្រម​ទាំងអាច​ផ្សព្វផ្សាយ​ទៅក្រៅប្រទេសបានដែរ  ដោយ ប្រើប្រព័ន្ធ សេតធឺឡាយ ហើយចំនែកអ្នកដែលនៅក្រៅប្រទសត្រូវប្រើ Parabol ដើម្បីចាប់ យក សេត ធឺឡាយ
_SCF1139.JPGហើយស្ថានីយ៍ទូរទស្សន៍នេះមានកំរិតនៃការផ្សាយគឺមាន 189 MHz ហើយស្ថានីយ៍ ទូរទស្សន៍ នេះបាន បែងចែកជាពីរ​​ផ្នែក​ សំខាន់ៗគឺ ផ្នែកបច្ចេកទេស  និង ផ្នែក ផលិត។ ចំពោះបន្ទប់បញ្ជាការផ្សាយគឺគេបានប្រើប្រាស់កម្មវិធី Awith , Adobe premier និង Sony Vegas បន្ទាប់ពីពួកខ្ញុំបានទស្សនានៅស្ថានីយ៍ទូរទស្សន៍ ទទក ហើយពួកខ្ញុំបានបន្តដំនើរទៅកាន់ស្ថានីយ៍ វិ ទ្យុរជាតិកម្ពុជានៅវេលាម៉ោង 11,20នាទីហើយពួកខ្ញុំក៍បានទៅស្រស់ស្រូបអាហារថ្ងៃត្រង់ នៅឯ ផ្សាទំនើបសូរិយា។

ស្ថានីយ៍វិទ្យុរជាតិកម្ពុជា
ក្រោយពេលដែលពួកខ្ញុំបានស្រស់ស្រូបអាហារថ្ងៃត្រង់រួចហើយពួកខ្ញុំក៍បានធ្វើដំនើរទៅកាន់ស្ថានីយ៍
_SCF1178.JPGវិទ្យុរជាតិកម្ពុជានៅវេលាម៉ោង 02,00 ហើយ ក៍បានជួបជាមួយនិង ប្រតិភូរាជ រដ្ធាភិបាល កម្ពុជា ទទួលបន្ទុកជាអគ្គនាយក វិទ្យុរជាតិ កម្ពុជាមានឈ្មោះថា តន់ យ៉ាន  ហើយ គាត់ បានបង្ហាញនិង ប្រាប់អំពីប្រវត្តិ ខ្លះៗ របស់ ស្ថានីយ៍។សព្វថ្ងៃនៅព្រះរាជាណាចក្រកម្ពុជាគឺមានវិទ្យុរប្រមាណជាង 70 សា្ថនីយ៍ ទាំង សា្ថនីយ៍រដ្ធនិងសា្ថនីយ៍ ឯកជនហើយវិទ្យុរ
ជាតិកម្ពុជា ជាសា្ថនីយ៍របស់រាជរដ្ធាភិបាលដែលបុគ្គលិកទាំងអស់គឺសុទ្ធសឹងតែជា មន្ដ្រី ដែល ទទួល ប្រាក់បៀវត្សពីរដ្ធ គាត់ក៍មានប្រសាសន៍បន្តថាក្រោយពីឆ្នាំ1979 មកស្ថានីយ៍វិទ្យុរ ជាតិ កម្ពុជាគឺមាន បុគ្គលិកតែបីទៅបួនអ្នកប៉ុន្នោះដែលមកបំរើការងារនៅស្ថានីយ៍វិទ្យុរនេះវិញ ព្រោះ នៅឆ្នាំ 1979 ពួកខ្មែរក្រហមបាន  សំលាប់ស្ទើរតែទាំងអស់ អ្នកដែលនៅសល់ ពីការស្លាប់បានត្រលប់ ទៅធ្វើការវិញ ហើយខ្មែរក្រហមបានបំផ្លាញឯកសារមួយចំនួនដែលមានសារៈសំខាន់។_SCF1222.JPGហើយបច្ចុប្បន្នគាត់ក៍បានអភិវឌ្ឍន៍និងកែប្រែស្ថានីយ៍វិទ្យុរអោយមានភាពរីកចំរើនទៅមុខយ៉ាងខ្លាំងខ្លារ ហើយម្យ៉ាងទៀតគាត់ក៍បានផ្ដល់នូវដំបូន្មានល្អៗសំរាប់យុវជនជំនាន់ក្រោយ ដើម្បីខ្លាយខ្លួនក្លាយជាពិធីការពិធីការនីម្នាក់ដែលល្អយើងត្រូវតែមាននិស្ស័យចំនេះដឹងទូទៅត្រូវការមានសំលេងពិរោះត្រូវមានមូលដ្ធានបង្អែក។ហើយរូបលោកផ្ទាល់មានស្រុកកំណើតនៅឯ ស្រុក ចន្រ្ទា ខេត្តស្វាយរៀងមានបងប្អូន6នាក់ប្រុស4នាក់និងស្រី2នាក់ហើយសព្វថ្ងៃគាត់គឺជាអគ្គនាយកវិទ្យុរ ជាតិកម្ពុជាផងដែរដែលស្ថានីយ៍វិទ្យុររបស់គាត់ក៍មានទំនាក់ទំនង ជាមួយនិង ស្ថានីយ៍វិទ្យុរដ៍ទៃទៀត ផងដែរ ជាពិសេសនោះគឺ ការយកពត៌មានពីបណ្ដាក្រសួងមន្ទីពត៌មាននៅតាមខេត្ត នាសព្វថ្ងៃនេះស្ថានីយ៍វិទ្យុរជាតិកម្ពុជាទាំងមូលគឺមាន Studio ចំនួន 10 ដោយ Studio 2 ជាបន្ទប់សំរាប់របាំ។ហើយបើសិនជាចង់ទំនាក់ទំនងគឺតាមរយៈអគារលេខ06 ផ្លូវ102កែងផ្លូវ19 សង្កាត់វត្តភ្នំ2 ខ័ណ្ណដូនពេញរាជធានីភ្នំពេញហើយក៍មាន ប៉ុស្ដ៍ចំនួនពីរខ្សែរគឺ AM918KH3 .FM105.75MH3 និងមានគេហៈទំព័រ www.rnk.gov.kh  ហើយពួកខ្ញុំក៍បានធ្វើដំនើរចេញស្ថានីយ៍វិទ្យុរនៅវេលាម៉ោង03,40 ល្ងាច។
_SCF1242.JPG
ស្ថានីយ៍ទូរទស្សន៍CTN
នៅពេលដែលពួកខ្ញុំបានទៅដល់ស្ថានីយ៍ទូរទស្សន៍ ctn ពូកខ្ញុំក៍បាន ជួបជា មួយ បង ស្រីមានឈ្មោះថា នាង ដែលជា បុគ្គលិក នៅក្នុងស្ថានីយ៍ទូរទស្សន៍នោះដែលគាត់មានមុខងារជា front  Office  គាត់បាន បង្ហាញ ប្រាប់ពីទីកន្លែង ផ្សេងៗ ដែលនៅ ក្នុង ស្ថានីយ៍នេះទាំងមូលមានបុគ្គលិកទាំងអស់ប្រមាណជិត 200 នាក់ ហើយសព្វថ្ងៃនេះប៉ុស្ដិ៍ ctn និង My tv គឺស្ថិតនៅក្នុង ស្ថានីយ៍តែមួយ ។ហើយប៉ុស្ដិ៍ ctn គឺអាចផ្សាយចេញទៅប្រទេសក្រៅបានដែរ គឺមានដូចជាប្រទេស American . Australia Canada -- ហើយស្ថានីយ៍នេះមានអ្នកយកពត៌មាននៅតាមបណ្ដាខេត្តនានា ដូចជា  Sihanoukville . Siem Riep .Battembong  .Preyveng .Bonteay Meancheay . Mondalkiri  និងតាមបណ្ដាខេត្តនានាមួយចំនួនទៀត។
ហើយនៅក្នុងស្ថានីយ៍ទាំងមូលមានផ្នែកសំខាន់ៗបីគឺផ្នែកបច្ចេកទេសផ្នែកedit ផ្នែកពត៌មាននិងផលិត បន្ទាប់ពីការប្រាប់ពីកន្លែងនីមួយៗហើយពួកខ្ញុំក៍បានធ្វើដំនើរត្រលប់ទៅកាន់សាលាបច្ចេកទេសដុនបូស្កូក្រុងភ្នំពេញនៅវេលាម៉ោង 04,30 នាទីហើយក៍ស្រស់ស្រូបអាហារពេលល្ងាចនៅទីនោះទាំង
អស់គ្នារួចក៍សំអាតខ្លួននិង សំរាក។ លុះព្រឹកឡើងនៅម៉ោង 8 00 ពួកខ្ញុំក៍បានធ្វើដំណើរទៅកាន់ស្ថា នីយ៍ វិទ្យុរជាតិស្ទឹងមានជ័យ 96MH3នៅពេលទៅដល់ទីនោះវេលាម៉ោង 09,30 ព្រឹកនៅពេល នោះ ក៍បានជួបជាមួយ អនុប្រធាននាយកដ្ធានទទួលបន្ទុកគ្រប់គ្រងពត៍មាន និង កម្មវិធីព្រមទាំង ជួបជា មួយអនុប្រធាននាយកដ្ធានទទួលបន្ទុកបច្ចេកទេស លោក ពាន់សូរ ផងដែរ។
ស្ថានីយ៍វិទ្យុរជាតិ 96 នេះបានបង្កើតឡើងនៅថ្ងៃទី 02 ខែមិនា ឆ្នាំ​1999
_SCF1300.JPG
សព្វថ្ងៃនេះមានពីខ្សែពីរខ្សែគឺ Am និង Fm​ ហើយ Am មានទីតាំងនៅវត្តភ្នំ ហើយចំនែក Fm គឺមានទីតាំងនៅស្ទឹងមានជ័យ  ជាពិសេស Am គឺមានកំរិតនៃការផ្សាយគឺបានរយៈចំងាយឆ្ងាយជាង Fm ហើយ Am វាមានបានបែងបែកជាបីផ្នែក គឺLw គឺLow wave , Mw គឺ Medium wave និងចុងក្រោយ គឺ Swគឺ Short wave ។ ចំនែកម្លាំងម៉ាស៊ីនផ្សាយរ​បស់Am  គឺមានកម្លាំងដល់ទៅ200Kv និងមានប្រេកង់ចំនួន 500 MKHចំនែកFm មានកម្លាំង20 Kv និង មានប្រេកង់ចាប់ពី88MKH  ដល់108KvហើយFmអាចមានសំលេងពិរោះជាងAm ដោយ សារតែមានសំលេងស្ទេរីអូរ ហើយអាចផ្សាយបានចំងាយ150 Km ពីស្ថានីយ៍ទៅ ហើយបុគលិក ទាំងអស់គឺមាន37នាក់ តាំងពីឆ្នាំ2002 មកទើបស្ថានីយ៍វិទ្យុរនេះបានមានStudio ជាលក្ខណៈស្អាត ដោយសារតែមានជំនួយពីអង្គការ Empack និង អង្គការ Unisce ហើយឧបករណ៍ស្ទើរតែទាំងអស់ មានភាពប្រែប្រួលចាប់ពីឆ្នាំ 1999 ដល់ឆ្នាំ 2004 ថែមទាំងបានផ្លាស់ម៉ាស៊ីន ហើយម៉ាស៊ីននោះ គឺបាន ទិញមក ពីAustralia។ សព្វថ្ងៃចំពោះការផ្សាយគេបានបែងចែកជាបី គឺ កាសែតសរសេរកាសែតសំលេង/ការសែតសំលេង និងកាសែតរូបភាព។ចំពោះវិទ្យុរជាតិស្ទឹងមានជ័យនេះគឺមានការផ្សាយរយៈពេល 19 ម៉ោងក្នុង មួយ ថ្ងៃចចាប់ពីម៉ោង 09 ដល់ម៉ោង 25 យប់ ហើយការផ្សាយគឺពាក់ព័ន្ធទៅនិង ព្រះពុទ្ឌសាសនានៅម៉ោង5 ដល់ម៉ោង 12ចំនែកប្រធានបទភាគច្រើមគឺពាក់ព័ន្ធទៅនិង  យុវវ័យ

សូមពគុណដែលអស់លោកលោកស្រីដែលខំចំនាយពេលវេលាដ៍មានតំលៃតាមដានទស្សនារបាយ៍ ការរបស់ខ្ញុំតាំងពីដើមរហួតមកដល់ចប់។
សូមអគុណ






No comments:

Post a Comment