ចូរខំសិក្សា
ហៃកុមារា ចូរខំនាំគ្នា រៀនអក្សរសាស្រ្ត
ចូរកុំរត់លេង ត្រូវនឹកអៀនខ្មាស ហាត់អានឲ្យច្បាស់
សរសេរឲ្យត្រូវ ។
រៀនសូត្រឲ្យចេះ អស់អាថ៌ចំណេះ កុំឲ្យសត្រូវ
ញាំញីលើក្បាល ចិរកាលតទៅ នាំឲ្យអាស្រូវ
ថោកដល់ជាតិទៀត ។
រដ្ឋខ្មែរតូចណាស់ ចូរប្រែក្រឡាស់ រិះរេរកស្នៀត
កុំនៅឡែឡ ខាតពេលបង់សៀត នាងអើយខំឆ្លៀត
ទាន់នាងនៅក្មេង ។
ចូរនាងជឿថា រដ្ឋនឹងថ្លៃថ្លា ដោយសារនាងឯង
ដែលខំស្វាធ្យា ដើម្បីចាត់ចែង តាំងផ្ទះសម្បែង
ឲ្យល្អដូចគេ ។
ន. មោ . ក.ខ ហាត់អានឲ្យល្អ កុំនៅទំនេរ
ដីសខ្មៅដៃ ព្យាយាមសរសេរ កុំចាំគ្រូជេរ
រៀនសោះគេថា ។
កុំដូចមនុស្សខ្វាក់ តាមកែគេញាក់ ឆ្វេងស្ដាំតាមការ
ពួកជនបែបនេះ មានក្នុងតម្រា ថានាំអាត្មា
ទៅរកក្ដីទុក្ខ ។ កំណាព្យខ្លីៗ ស្លឹកឈើ បក់រំភើ យ អត់មានកន្តើយដូចមនុស្សលោក
បក់អិតមានការសោក គេបក់បោកដោយចិតចង់
បក់ដោយគ្មានសៅម៉ង បក់ម្តងៗគ្មានប្រណី
បក់បោករាល់តែថ្ងៃ បក់គ្មានភីអ្វីសោះឡើយ ស្រាប់តែបក់ខ្លាំងពេកបែកខ្ញរខ្ញែកទៅជិតឆ្ងាយ
កំពុងតែសប្បាយ ម្ចាស់ថ្លៃអើ យមេ្តចកង្វល់
គិតតែបោកបក់គ្នា បញ្ចប់វាមិនមានសល់
ដល់ពេលទុក្ខមកដល់ ទើ បបានយល់កំហុសអើ យ។
No comments:
Post a Comment