ដំណឹងជ្រើសរើសសិស្សថ្មី
សា
លាបច្ចេកទេសដុនបូសស្កូក្រុងព្រះសីហនុ
កំពុងជ្រើសរើសសិស្សានុសិស្សទាំងពីរភេទ
ដែលមកពីគ្រប់ទិសទី
ជាពិសេសគឺយុវជន
យុវនារីដែលមានជីវភាពក្រីក្ររ
ហើយគ្មានលិទ្ធ
ភាពក្នុងការបន្តរការសិក្សារនៅមហាវិទ្យាល័យ
ដើម្បីមកបន្តរការសិក្សារនៅសាលាបច្ចេកទេស
ដុនបូស្កូក្រុង
ព្រះសីហនុ។ មានលក់ពាក្យចាប់ពី
ថ្ងៃនេះតទៅ
ហើយទទួលពាក្យនៅថ្ងៃទី១៦ដល់
ថ្ងៃទី១៩ ខែសីហា
ឆ្នាំ២០១០។សូមបញ្ចាក់ថាឆ្នាំ
សិក្សារថ្មីនេះមានទទួលសិស្សស្រីអោយ
សិក្សា
គ្រប់ផ្នែក។ មានទទួលសិស្ស៦ផ្នែកដូចជា
- ផ្នែកយន្ដសាស្រ្តទូទៅ (Mechanics)
- ៥០នាក់ទាំងពីរភេទ
- ផ្នែកអគ្គីសនី (Electricity)
- ៥០នាក់ទាំងពីរភេទ
- ផ្នែកយន្ដសាស្រ្តទូទៅ (Automotive)
- ៥០នាក់ទាំងពីរភេទ
- ផ្នែកលេខាធិការ (Secretarial Course)
- ៣០នាក់ទាំងពីរភេទ
- ផ្នែកទំនាក់ទំនងសង្គម (Social Communication)
- ១២នាក់ទាំងពីរភេទ
- ផ្នែកសណ្ឋាគារ (Hotel Section)
- ១០០នាក់ (មាន៤ផ្នែក) ទាំងពីរភេទ
របៀបដាក់ពាក្យ
- អាណាព្យាបាលត្រូវមកជាមួយនៅថ្ងៃទទួល
- ពាក្យភ្ជាប់មកជាមួយសំនំលិខិតផ្សេងៗ
- ដាក់ពាក្យអោយត្រូវនិងកាលបរិច្ឆេតដែល
- បានបញ្ចាក់
- សំនំលិខិតសំភាសន៏ និងដាក់ពាក្យ
- បំពេញប្រវត្តិរូប
- លិខិតបញ្ចាក់ការសិក្សាឬកាតសិស្ស
- (ថតចំលង១ច្បាប់និងច្បាប់ដើម)
- សៀវភៅគ្រួសារ
- (ថតចំលង១ច្បាប់និងច្បាប់ដើម)
- ចំពោះ សិស្សកាតូលិកត្រូវភ្ជាប់ជាមួយនូវ
- លិខិតបញ្ចាក់ពីលោកបូជាចារ្យ គ្រប់គ្រងគ្រីសបរស័ទ ឬនាយកសាលាដោយបញ្ចាក់អំពីស្ថានភាព
- គ្រួសាររបស់បេក្ខជន។
- រូបថតទំហំ៤x៦ ចំនួន៣សន្លឺក (ថតថ្មី)
ការជ្រើសរើស :
បេក្ខជនចាំបាច់ត្រូវឆ្លងកាត់
ការសម្ភាសន៏ពីគណះគ្រប់គ្រងសាលានិងប្រលង
វិញ្ញាសារសរសេរចំនួន៤មុខវិជ្ជាដូចខាងក្រោមនេះ
១. វប្បធម៏ទូទៅ ៣. គណិតវិទ្យា
២. អង់គ្លេស ៤. គំនូរល្បងប្រាជ្ញា
១. វប្បធម៏ទូទៅ ៣. គណិតវិទ្យា
២. អង់គ្លេស ៤. គំនូរល្បងប្រាជ្ញា
លក្ខណះសម្បត្តិរបស់បេក្ខជន/បេក្ខនារីមាន
ដូចខាងក្រោម
ដូចខាងក្រោម
- ពិតជាក្រលំបាក ឬកំព្រាឪពុកម្តាយពិតមែន។
- មានអាយុចាប់ពី១៧ដល់២៤ឆ្នាំ កំរិតសិក្សាបញ្ចប់ថ្នាក់ទី១២ ដោយពិន្ទុមិនទាបជាង៦០%
- មានចរិយាសម្បត្តិល្អចេះអំណត់ឧស្សាហ៏
- ចេះគោរពកោតខ្លាច និងមានទឹកចិត្ត
- ស្រលាញ់វិជ្ជាជីវះ និងតាំងចិត្តរៀនដោយយកចិត្តទុកដាក់
- គោរពនិងអនុវត្តតាមវិន័យសាលាបានយ៉ាងខ្ចាប់ខ្ចួន។
- ពិតជាសិស្សដែលមិនជាប់ជំពាក់និងការរៀបការឡើយ
- មិនមានការសិក្សារនៅមហាវិទ្យាល័យផ្សេងៗ
កាលវិភាគដែលគួរដឹង
- ថ្ងៃទី១៦-១៩ ខែសីហា ឆ្នាំ២០១១ ទទួលពាក្យ ធ្វើសម្ភាសន៏
- ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១១ ប្រលងវិញ្ញាសារសរសេរ
- ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១១ ប្រកាស់លិទ្ធផលប្រលង
No comments:
Post a Comment