មេធាវីម្នាក់បានអះអាងថា តុលាការកំពូលប្រទេសបង់ក្លាដែស កាលពីថ្ងៃពុធ បានកាត់ទោសដាក់ពន្ធនាគារ សាស្ត្រាចារ្យសាកលវិទ្យាល័យម្នាក់រយៈពេល ០៦ ខែ បន្ទាប់ពីសាស្ត្រាចារ្យរូបនេះបានបង្ហោះក្នុង Status FB របស់ខ្លួន ពីប្រទេសអូស្តា្រលី អំពីការបន់ស្រន់ឲ្យនាយករដ្ឋមន្ត្រី Sheikh Hasina ស្លាប់។
លោក Ruhul Khandakar ដែលត្រូវកាត់ទោសកំបាំងមុខ ដោយសារលោកកំពុងសិក្សានៅអូស្ត្រាលី បានបញ្ចេញមតិនៅលើ Status របស់គាត់ បន្ទាប់ពីមរណភាពរបស់លោក Tareq Masud ដែលជាផលិតករល្បីជាងគេបង្អស់របស់បង់ក្លាដែស ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំមុន។
យោងតាមមន្ត្រីតុលាការ status នោះរៀបរាប់ថា “Tareq Masud ស្លាប់ ដោយសាររដ្ឋាភិបាលផ្តល់បណ័្ណបើកបរទៅឲ្យអ្នកបើកបរមិនមានជំនាញច្បាស់លាស់។ មនុស្សជាច្រើនស្លាប់ ហេតុអ្វីបានជា Sheikh Hasina មិនស្លាប់ដែរទៅ?”។
លោក Altaf Hossain អគ្គមេធាវីរង បានប្រាប់ AFP ថា កាលពីខែសីហា លោក Khandakar ត្រូវបានតុលាការកោះហៅ ដើម្បីចូលបកស្រាយពីមតិលើ FB របស់គាត់ ប៉ុន្តែ លោកមិនបានចូលខ្លួននោះទេ ដូច្នេះតុលាការ ក៏បានកាត់ទោសកំបាំងមុខតែម្ដង៕
No comments:
Post a Comment