តាមការលើកឡើងរបស់លោកឯក វ៉ាន់ឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបញ្ជាក់ថា ប្រទេសកម្ពុជាមានប្រព័ន្ធផ្កាយរណបទូរគមនាគមន៍ប្រើផ្ទាល់ខ្លួនហើយនៅពេលនេះ។
លោកថ្លែងបែបនេះ នាឱកាសចូលរួមក្នុងសន្និសីទសារព័ត៌មានស្ដីពីពិព័រណ៍បច្ចេកវិទ្យា ទូរគមនាគមន៍ព័ត៌មានវិទ្យា និងពិព័រណ៍វិស័យស្ថាបត្យកម្ម និងសំណង់អន្តរជាតិ ២០១២នៅសណ្ឋាគារសាន់វ៉េកាលពីថ្ងៃ ២១ ធ្នូកន្លងទៅនេះ។
លោកលើកឡើងថា គម្រោងនៃការបង្ហោះផ្កាយរណបនេះគឺរដ្ឋាភិបាលបានគ្រោងទុកជាយូរយារណាស់មកហើយ ប៉ុន្តែទើបតែពេលនេះអាចរកបានដៃគូវិនិយោគសម្រាប់អនុវត្តគម្រោងដ៏ធំមួយនេះ។ លោកបញ្ជាក់ទៀតថា ការអនុវត្តកិច្ចការទាំងនេះបានមិនជារឿងងាយស្រួលប៉ុន្មាននោះទេ ដោយសារតែការចំណាយមានទំហំធំធេងពេក ហើយណាមួយប្រទេសកម្ពុជានៅខ្វះធនធានមនុស្សគ្រប់គ្រាន់ដែលអាចធ្វើលើកិច្ចការងារនេះបាន។
លោកបន្តទៀតថា ពេលដែលកម្ពុជាមានផ្កាយរណបប្រើប្រាស់ផ្ទាល់ខ្លួននេះអាចសរបញ្ជាក់ឲ្យឃើញពីស្វ័យភាព កិត្យានុភាព និងភាពរីកចម្រើនផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍នៅក្នុងប្រទេសយើងដល់ពិភពលោកទាំងមូល។ លើសពីនេះទៀតនោះ ប្រទេសកម្ពុជាក៏លែងចាំបាច់ជួលផ្កាយរណបរបស់ប្រទេសជិតខាងដើម្បីប្រើប្រាស់ទៀតដែរ។
យោងតាមការចុះផ្សាយនៅក្នុងកាសែត Phnom Penh Post កាលពី ១៨ ខែមេសាឆ្នាំ២០១១ បានឲ្យដឹងថាក្រុមហ៊ុន Royal Group បានទទួលសិទ្ធិពីរដ្ឋាភិបាលដើម្បីធ្វើការរៀបចំបាញ់បង្ហោះផ្កាយរណបទូរគមនាគមន៍ជាលើកដំបូងរបស់ប្រទេសកម្ពុជា ដែលការអនុវត្តការងារនេះត្រូវចំណាយទឹកប្រាក់ពី ២៥០ ទៅ ៣៥០ លានដុល្លារអាមេរិក។ គេសង្ឃឹមថា ផ្កាយរណបលើកដំបូងដែលមានឈ្មោះថា Cambodian Satellite 1 នឹងអាចបាញ់បង្ហោះក្នុងតារាវិថីនៅត្រីមាសដំបូងក្នុងឆ្នាំ២០១៣ ខាងមុខនេះ។

No comments:
Post a Comment