Thursday, March 15, 2012

កន្លែងទេសចរណ៏ធម្មជាតិនៅកម្ពុជា

រម្មណីយដ្ធាន បាងកាយាក

រម្មណីយដ្ធានបាងកាយាក ជាកន្លែងមួយដែល ទើបនិង បង្កើតឡើងដែលមានទីតាំងស្ថិត
នៅខេត្តកោះកុង គឺស្ថិតនៅលើផ្ទៃទឹកសមុទ្រដែលអមទៅដោយទេសភាពព្រៃកោងកាង ដ៏ស្រស់ត្រកាល គួអោយទាក់ទាញអារម្មណ៏ហើយនៅទីនោះពេលដែលភ្ញៀវទេសចរណ៏
ដើរចូលទៅគឺ ពិតជាមានអារម្មណ៏ ខុសប្លែកព្រោះវាមានអាកាសធាតុត្រជាក់និង 
ខ្យល់អាកាស់ ស្រស់ថ្លា ធ្វើអោយយើង ធូរស្រាលក្នុងចិត្តហើយមានសត្វស្វាជាច្រើន
​ដែល នៅក្នុងព្រៃកោងកាងនោះតែម្ដង ពេលដែលយើង ធ្វើដំនើរទៅមុខ គឺមានស្ពាន
យោល យ៉ាងស្រស់ស្អាត ឆ្លងទៅត្រើយម្ខាងទៀត ហើយនៅត្រើយម្ខាងនោះគឺ មាន​ប៉ម យ៉ាងខ្ពស់សំរាប់អោយយើង មើលទេសភាព ទាំងមូល នៃព្រៃ កោងកាង ទាំងមូល ហើយអ្វីដែលពិសេសទៅទៀតនោះ គឺ មានបឹងកាឡូដ៏ស្រស់ស្អាតដែលមានក្បូក្បាច់
រចនា យ៉ាងប្រនិតលំអរដោយភ្លើងព៌ណព្រមទាំងមានសេវាកម្មល្អផងដែរ ។បច្ចុប្បន្ននេះ គឺមានភ្ញៀវទេសចរណ៏ជាច្រើនបាន និងកំពុងតែ ល្បីល្បាញពីឈ្មោះរបស់រម្មណីយដ្ធាន
នោះព្រមទាំងមានភ្ញៀវទេសចរណ៏ជាច្រើន បានទៅទស្សនា និង និងបាន ទទួលស្គាល់ពី
សំណាក់ភ្ញៀវទេសចរណ៏ជាតិនិង អន្ថរជាតិផងដែរ ជាពិសេស គឺ មានការគាំទ្រពីសំណាក់
អ្នកទេសចរណ៏មកពីបណ្ដាខេត្តនៅក្នុងប្រទេសកម្ពុជា ព្រោះពេលដែលភ្ញៀវ
ទេសចរណ៏បានទៅទស្សនានៅទីនោះហើយតែងតែសសើរមិនដាច់ពីមាត់ឡើយ ។

No comments:

Post a Comment