Wednesday, February 22, 2012

ធូបមូសមានផលប៉ះប៉ាល់ដូចជាបារី


យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​​ ​ពី​ក្រុម​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ឥណ្ឌា កាល​ពី​ពេល​កន្លង​ទៅ​នេះ​ បាន​ឲ្យ​ដឹង​ថា​​​ ផ្សែង​​ធូប​មូស​​អាច​បង្ក​បញ្ហា ដល់សុខភាព​​ដូច​ផ្សែង​បារី​ដែរ។ យោង​តាម​សារព័ត៌​មាន​ឥណ្ឌា The Times of India ដែល​ចុះ​​ផ្សាយ​​​កាល​ពី​ចុង​ឆ្នាំ​ទៅ​មិញ​ បាន​ដក​ស្រង់​សម្តី​អ្នក​ជំនាញ​ការ​ម្នាក់​ដែល​និយាយ​ថា ផ្សែង​ធូប​មូស ១​ដើម​ ស្មើ​នឹង​ផ្សែង​បារី ១០០ ដើម។ ដូច្នេះ​​វា​​បង្ក​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​​​អ្នកប្រើ​ប្រាស់។ លោក Sandeep Salvi ប្រធាន​មូលនិធិ​ស្រាវជ្រាវ​ផ្នែក​ទ្រូង (Chest Research Foundation) បាន​បង្ហាញ​លទ្ធផល​នៃ​ការ​សិក្សា​របស់​​​អ្នក​ជំនាញ​​ ​ម៉ាឡេស៊ី​ ថា​ ​មនុស្ស​ភាគ​ច្រើន​មិន​យល់​ដឹង​ពី​បញ្ហា​នេះ​ឡើយ។ ផ្សែង​ធូប​មូស​ ១ ដើម​ (​​អាច​ដុត​បាន​ ៨ ម៉ោង) ដែល​ស្មើ​នឹង​ផ្សែង​បារី ១០០ ដើម​នេះ ពិត​ជា​បំផ្លាញ​ដល់​សួត​របស់​មនុស្ស។ បញ្ហា​នេះ​ធ្វើ​មនុស្ស​មាន​បញ្ហា​ដំណក​ដង្ហើម និង​ខូច​សួត​ផង​ដែរ។ លោក​បាន​មាន​ប្រសាសន៍​បែប​នេះ ​ក្នុង​ឱកាស​នៃ​សន្និ​សីទ​ព័ត៌​មាន​ស្តី​ពី “ការ​បំពុល​អាកាស និង​សុខភាព​យើង” នៅ​ទី​ក្រុង New Delhi ដែល​រៀប​ចំ​ដោយ​មជ្ឈមណ្ឌល​វិទ្យា​សាស្ត្រ និង​បរិស្ថាន (CSE) សហការ​ជា​មួយ​ក្រុម​ប្រឹក្សា​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ឥណ្ឌា និង​សមាគម​វេជ្ជសាស្ត្រ​ឥណ្ឌា។ យ៉ាង​ណា​ក៏​ដោយ​ រហូត​មក​ដល់​ពេល​នេះ​ ពុំ​​ទាន់​​មាន​ប្រតិកម្ម​ពី​​​ស្ថាប័ន​ជំនាញ​​សុខភាព​ពិភពលោក​ ដូច​ជា​​អង្គការ​ WHO ជុំ​វិញ​ការ​ស្រាវជ្រាវ​នេះ​នោះ​ទេ៕
ដកស្រង់ពីសប្បាយ។

No comments:

Post a Comment