Thursday, January 5, 2012

ជាប់ពន្ធនាគារ ព្រោះ​រិះគន់​តាម FB!


មេធាវីម្នាក់​បាន​​អះអាង​ថា តុលាការ​កំពូល​ប្រទេស​បង់ក្លាដែស​ កាលពី​ថ្ងៃ​ពុធ បាន​កាត់​ទោស​ដាក់​ពន្ធនា​គារ ​សាស្ត្រាចារ្យ​សាកល​វិទ្យាល័យ​ម្នាក់​រយៈ​ពេល ០៦ ខែ បន្ទាប់​ពី​សាស្ត្រាចារ្យ​រូប​នេះ​បាន​បង្ហោះ​ក្នុង​​​ Status FB របស់​ខ្លួន ពី​ប្រទេស​អូស្តា្រលី​ ​អំពី​ការ​បន់​ស្រន់​ឲ្យ​នាយករដ្ឋមន្ត្រី Sheikh Hasina ស្លាប់។
លោក Ruhul Khandakar ដែល​ត្រូវ​កាត់​ទោស​កំបាំង​មុខ ដោយសារ​លោក​កំពុង​សិក្សា​នៅ​អូស្ត្រាលី បាន​​បញ្ចេញ​មតិ​​​​​​នៅ​លើ​ Status របស់​គាត់​​​​ បន្ទាប់​ពី​មរណភាព​របស់​លោក Tareq Masud ដែល​ជា​ផលិត​ករ​​ល្បី​ជាង​គេ​បង្អស់​របស់​បង់ក្លាដែស ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ឆ្នាំ​មុន។
យោង​តាម​មន្ត្រី​តុលាការ status នោះ​រៀបរាប់ថា​ “Tareq Masud ស្លាប់ ដោយសារ​រដ្ឋាភិបាល​ផ្តល់​បណ័្ណ​បើក​បរ​ទៅ​ឲ្យ​អ្នក​បើក​បរ​​​មិន​​មាន​ជំនាញ​​ច្បាស់លាស់។ មនុស្ស​ជា​ច្រើន​ស្លាប់ ហេតុអ្វី​បាន​ជា Sheikh Hasina មិន​ស្លាប់​ដែរ​ទៅ?”។
លោក Altaf Hossain អគ្គ​មេធា​វី​រង​ ​​បាន​ប្រាប់​ AFP ថា​ ​កាល​ពី​ខែ​សីហា​ លោក​ Khandakar ​​ត្រូវ​បាន​​តុលាការ​កោះ​ហៅ​​ ដើម្បី​ចូល​បក​ស្រាយ​ពី​​​មតិ​លើ​ FB របស់​គាត់​ ​ប៉ុន្តែ​ លោក​មិន​បាន​ចូល​ខ្លួន​នោះ​ទេ ដូច្នេះ​តុលាការ​ ក៏​បាន​កាត់​ទោស​កំបាំង​មុខ​តែ​ម្ដង៕

No comments:

Post a Comment