Monday, May 21, 2012

ប្រឈមមុខនិងជំងឺគ្រុនឈាមក្នុងកម្ពុជា





 ប្រទេសកម្ពុជាជាប្រទេសមួយដែលទទួលរងនូវខ្យល់មូសុង 
ហើយជាប្រទេសដែលប្រកបរបរដាំដំនាំ កសិកម្ម និង ធ្វើស្រែចំការ 
ជាពិសេសនៅពេលបច្ចុប្បន្នក្នុងប្រទេសកម្ពុជាបាននិងកំពុងតែជិត
ឈានចូលរដូវវស្សា ហើយក្នុងរដូវនេះផងដែរជារដូវដែលមានជំងឺ
គ្រុនឈាម និង គ្រុនចាញ់ផងដែរ ។ ជារៀងរាល់ឆ្នាំមានក្មេងៗនិង ប្រជា
ពលរដ្ធជាច្រើនបានទទួលរងនូវជំងឺនេះ ហើយលើសពីនេះអាចឈាន
ដល់ស្លាបអស់ជាច្រើនអ្នកផងដែរ ដូច្នេះលោកអ្នកត្រូវមានការការពារ
ខ្ពស់ចំពោះខ្លួនអ្នក និង កូនៗរបស់អ្នក ត្រូវតែសំអាតរាល់សំរាមដែល
អាចដក់ទឹកបានយកទៅដុតរឺ កប់ចោល ជាពិសេសត្រូវ គ្របពាងរឺ 
អណ្ដូង ដាក់អំបិលនៅចានទ្រ តុ ទូរ ពាក់អាវស្លៀកខោដៃវែងជើងវែង
 អោយកូន សូមចៀសវៀងដើម្បីការពារគ្រូសារអ្នក និង ខ្លូនរបស់អ្នក ។

No comments:

Post a Comment