Tuesday, January 24, 2012

សកម្មភាពសិក្សារបស់សិស្សផ្នែកទំនាក់ទំនងសង្គម

កាលពីថ្ងៃអង្គារទី១៧ ខែមករាឆ្នាំ ២០១២​ កន្លងទៅនេះ សិស្សានុសិស្ស នៃសាលាបច្ចេកទេស
ដុនបូស្កូខេត្តព្រះសីហនុបានចុះធ្វើកម្មសិក្សានៅសាលាដុនបូស្កូខេត្តកែប ដែលមានការដឹកនាំ
ដោយលោកអាល់ប៊ែរូរូដាស់ ដែលជាអធិការនៃសាលាបច្ចេកទេសដុនបូស្កូខេ្តតព្រះសីហនុ 
ដោយមានការថតផ្សព្វផ្សាយពីតំបន់ទេសចរនិង ផ្ទះសីណាក់ ខេត្តកែបផងដែរ ដែល មានការ
ចូលរួមយ៉ាងសកម្មពីសិស្សានុសិស្សនៃសាលាបច្ចេកទេសដុនបូស្កូ ដោយមានការខិតខំប្រឹង
ប្រែង និង យកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការថត ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរដ៏តូចនៅ
ក្នុងព្រះរាជាណាចក្រកម្ពុជា និង ជួយដល់ប្រជាពលរដ្ធកម្ពុជាក្នុង ការសម្រួលជីវភាពក្នុង
គ្រួសារផងដែរ មិនត្រឹមតែប៉ុន្នោះអាចជួយដល់ ប្រជាពលរដ្ធកម្ពុជាយល់ដឹងច្រើនពីភាសារ
អង់គ្លេសផងដែរ ដែលសព្វថ្ងៃ ប្រជាពលរដ្ធកម្ពុជាភាគច្រើនបាននិង កំពុងអភិវឌ្ឍន៏ ភាសា
អង់គ្លេសផងដែរ។
រាបរៀងដោយ​ ធៀនប៊ុនហួរ ។

No comments:

Post a Comment