Friday, December 17, 2010

សិស្សដុនបូស្កូក្រុងព្រះសីហនុ



នេះគឺជាសិស្សដែលបានសិក្សានៅសាលាបច្ចែកទេសដុនបូស្កូខេត្តព្រះសីហនុ សាលាដុនបូស្កូមានប្រាំមុខជំនាញមានដូចជា; ផ្នែកយន្តសាស្រ្តទូទៅ  ផ្នែកយន្ត​សាស្រ្តរថយន្ត​  ផ្នែកអគ្គិសនី ផ្នែកទំនាក់ទំនងសង្គម និង លេខាធិការ។
សាលាដុនបូស្កូជាសាលាដែលមានវិន័យល្អសំរាប់អប់រំដល់សិស្សានុសិស្សអោយ
ក្លាយទៅជាបុគ្គលិកដ៏ល្អមា្នក់សំរាប់បំរើដល់សង្គមជាតិ ព្រមទាំងមានអាហាររូបកណ៏
សំរាប់ផ្ដល់ជូនដល់សិស្សដែលក្រីក្រឬសំរាប់សិស្សដែលគ្មានឪពុកមា្ដយ។
សាលាដុនបូស្កូអាចពង្រឹងនូវចំណេះដឹងដល់សិស្សានុសិស្សយ៉ាងច្បាស់លាស់
ត្រឹមតែរយៈពេល២ឆ្នាំព្រោះសាលាមានឧបករណ៏គ្រប់គ្រាន់សំរាប់សិស្សអនុវត្ត
មានម៉ាស៊ីនទំនើបៗ ការបង្រៀនរបស់សាលាគឺអនុវត្ត៧០ភាគរយ និង ទ្រឹស្ដី៣០
ភាគរយតែប៉ុន្នោះ ដូច្នោះសិស្សអាចមានបទពិសោធន៏ច្រើន។

No comments:

Post a Comment